Smart Start

អំពី

ស្មាតស្តាត គឺជាកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេងមួយដែលមាន គោលបំណងផ្តល់ឱកាសឲ្យកូនខ្មែរដែលមានទេពកោសល្យ និងសមត្ថភាព ដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិតអំពីវិស័យ បច្ចេក វិទ្យា និង ឌីជីថល របស់ពួកគេ ជាមួយនឹង ក្រុមហ៊ុនស្មាត ។ ស្មាតស្តាត ជាកម្មវិធីតែមួយគត់ ដែលផ្តល់នូវវេទិកាសម្រាប់ សិក្សារៀនសូត្រ និងទទួលបានការជួយ បង្ហាត់បង្ហាញពីអ្នក ជំនាញ និងទទួលជំនួយផ្នែកហិរញ្ញវត្ថុទៀតផង។​

មើលវីដេអូរបស់យើង
តាមរយៈការចូលរួមក្នុងកម្មវិធីរបស់យើង អ្នកនឹងទទួលបាន៖

ទំនាក់ទំនង អ្នកនឹងស្គាល់ពី បណ្ដាញទំនាក់ទំនងនៃការបង្កើតក្រុមហ៊ុនឌីជីថលថ្មីនៅប្រទេសកម្ពុជា ដូចជាឳកាសជួបជា មួយនឹងអ្នកបង្វឹកដែលមានបទពិសោធន៍ខ្ពស់ ការប្រើប្រាស់ការិយាល័យធ្វើការរួមគ្នា ស្គាល់អ្នកវិនិយោគទុន និង ទទួលបានជំនួយផ្នែក បច្ចេកវិទ្យាផ្សេងៗផងដែរ។

ជំនាញ អ្នកនឹងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញក្នុងវិស័យនេះ ដែលពួកគាត់ធ្លាប់បានជួយជ្រោមជ្រែងពាណិជ្ជកម្ម ថ្មីៗឲ្យទទួល បានជោគជ័យនៅក្នុងប្រទេសកម្ពុជាពីមុនមក។ ការបណ្ដុះបណ្ដាលសហគ្រិនបច្ចេកវិទ្យា (Technoprenuer Challenge) នឹងនាំយកក្រុមដែលទទួលបានជោគជ័យទៅខេត្តបាត់ដំបង ដែលជាខេត្តនៃ ប្រភពគំនិតពាណិជ្ជកម្មបច្ចេកវិទ្យា និងភាពច្នៃ ប្រឌិតខ្ពស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

ចាប់ផ្តើមជំនួញរបស់អ្នក កម្មវិធីនេះ នឹងជួយបង្កើន សមត្ថភាពរបស់អ្នក ហើយជួយអ្នកក្នុងការអភិវឌ្ឍន៍គំនិតឌីជីថលច្នៃប្រឌិត ឲ្យក្លាយ ទៅជាការ ពិត។ អ្នកក៏អាចទទួលបានចំនេះដឹងទូលំទូលាយក្នុងវិស័យនេះ និងមានឳកាសទទួលបានទុនដើម្បី ចាប់ផ្តើមជំនួញរបស់ អ្នកឲ្យបានជោគជ័យទៀតផង!

អ្វីដែលនៅភាគហ៊ុន? ៥ ក្រុមដែលឈ្នះនឹងទទួលបាន៖

ទឹកប្រាក់ ៤ ០០០ ដុល្លារ

កម្មវិធីបណ្តុះបណ្តាលរយៈពេល ៦ ខែ

ក្រុមដែលមានអាជីវកម្មរីកចំរើនលឿនជាងគេ នឹងត្រូវបានអញ្ជើញឲ្យទៅទស្សនកិច្ចសិក្សានៅ ការិយាល័យ Google, Facebook និង Microsoft នៅប្រទេសសឹង្ហបូរីដោយឥតគិតថ្លៃ។


សកម្មភាពទាំងអស់នេះនឹងត្រូវបានធ្វើឡើងក្រោមភាពជាដៃគូជាមួយនឹង បណ្ដាញអ្នកគាំទ្រអន្តរជាតិមួយ ដែលនៅទីនោះក្រុមដែលទទួលបាន ជ័យជំនះទាំង ៥ អាចទទួលបានកន្លែងធ្វើការដោយឥតគិតថ្លៃ និងជំនួយ លើធនធានផ្សេងៗរួមមាន ការហ្វឹកហាត់ ការលើកទឹកចិត្ត និងឱកាស ដៃគូជាច្រើនទៀតផងដែរ។

ក្រោយពេលកម្មវិធីស្មាតស្តាតបានបញ្ចប់ទៅក្រុមហ៊ុនស្មាត ក៏អាចបន្តផ្តល់ការវិនិយោគទុនទៅលើគំនិតរបស់អ្នកទៀតផង!
ដំណើរការ
វគ្គបំផុសគំនិត

និស្សិតចំនួន ១២០ រូបចាប់ ផ្ដើមបង្កើតគម្រោង ផ្សេងៗតាមរយៈកម្មវិធី Hackathon។

អានបន្ថែម
វគ្គបណ្តុះសមត្ថភាព

និស្សិត៦០ រូបធ្វើការដើម្បី បង្កើតគម្រោងអាជីវកម្ម តាមរយៈការប្រកួត សហគ្រិនបច្ចេកវិទ្យា (Technopreneur Challenge)

អានបន្ថែម
វគ្គលូតលាស់

៥ ក្រុមនឹងទទួលបាន ការបណ្តុះបណ្តាល ដើម្បី ពន្លឿនគម្រោងរបស់គេ។

អានបន្ថែម
យើងនឹងជ្រើសរើសសិស្ស និស្សិត ចំនួន ១២០ រូបពីពាក្យស្នើរសុំ ដើម្បីឲ្យមកចូលរួមកម្មវិធីដែលមានរយៈពេលពាក់កណ្តាលថ្ងៃ មានឈ្មោះថា Hatch ។
បេក្ខជនដែលមានគំនិតអាជីវកម្មជាក់លាក់ នឹងត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញពីគំនិតរបស់ពួកគេ បន្ទាប់មកបេក្ខជននឹងជ្រើសរើសក្រុមដោយផ្អែកទៅលើចំណាប់អារម្មណ៍ និងជំនាញរបស់ពួកគេ។
ក្រុមនីមួយៗនឹងត្រូវ ចូលរួមកម្មវិធីបង្កើតផលិតផលគម្រូ ដែលមាន រយៈពេល ២ថ្ងៃ ដែលក្នុងនោះពួក គេត្រូវធ្វើបទបង្ហាញទៅកាន់គណៈ កម្មការអំពីផលិតផលរបស់ពួកគេ។ អ្នកជំនាញនឹងជ្រើសរើសពី ១០ ទៅ ១៥ ក្រុមដែលល្អជាងគេដើម្បីបន្ត ទៅវគ្គបន្ទាប់ដែលមានឈ្មោះថា កម្មវិធីបណ្ដុះបណ្ដាលសហគ្រិន បច្ចេកវិទ្យា (Technoprenuer Challenge) ដែលនឹងប្រព្រឹត្តឡើង នៅខេត្តបាត់ដំបង ពីថ្ងៃទី ១១ ទៅ ១៥ ខែឧសភា ឆ្នាំ ២០១៧។
កម្មវិធីការប្រកួតសហគ្រិនបច្ចេកវិទ្យា (Technoprenuer Challenge) ជាកម្មវិធីរយៈពេលប្រាំថ្ងៃ ធ្វើឡើងនៅខេត្តបាត់ដំបង ដើម្បីបង្រៀនពីការអភិវឌ្ឍន៍គំនិត និងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាថ្មីដែលរួមមាន៖
  • ការ ចេះវិភាគ និងចេះប្រើប្រាស់ឱកាស
  • យល់ដឹងពីសារៈសំខាន់នៃការបង្កើតផលិតផលគម្រូឲ្យបានរហ័ស
  • យល់ដឹងសុពលភាពទីផ្សារ និងបទពិសោធន៍គ្រប់ផ្នែកនៃការបង្កើតជំនួញមួយ។
ការចូលរួមបង្ហាត់បង្រៀនពីសំណាក់វាគ្មិនពីក្នុង និងក្រៅប្រទេស ការបង្កើតទំនាក់ទំនងជាមួយអ្នកមានបទពិសោធន៍ និង សហគ្រិនផ្សេងៗ ដោយផ្តោតសំខាន់ទៅលើ ការរៀនតាមរយៈការធ្វើ នេះរួមមាន ការហ្វឹកហាត់ឌីជីថលកម្រិតខ្ពស់ និងការរៀនសូត្រពីភាសាសាមញ្ញក្នុងការបង្កើតភាសាកុំព្យូទ័រ សម្រាប់ទាំងផ្នែកខាងក្នុង និងសម្បកក្រៅនៃសហ្វវែកុំព្យូទ័រមួយ។
វគ្គនេះនឹងបញ្ចប់ជាមួយនឹងកម្មវិធីធ្វើបទបង្ហាញជាសាធារណៈមួយនៅទីក្រុងភ្នំពេញ ដើម្បីជ្រើសរើសក្រុមចំនួន ៥ ក្រុមដែលមានគំនិតល្អជាងគេ។ ក្រុមទទួលបានជ័យជំនះទាំង៥ នេះនឹងបន្តចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេល ៦ ខែបន្តទៀត។
កម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃ និងការគាំទ្ររយៈពេល ៦ ខែ ដែលត្រូវបានធ្វើឡើងតាមរយៈភាពជាដៃគូជាមួយ global hub ក្នុងគោលបំណងប្រែគំនិតដែលមានសក្តានុពលល្អជាងគេ ឲ្យក្លាយទៅជាជំនួញ ឬផលិតផលពិតប្រាកដមួយ តាមរយៈការប្រើប្រាស់បណ្ដាញធនធាន ការហ្វឹកហាត់ ការលើកទឹកចិត្ត និងឱកាសធ្វើជាដៃគូជាមួយនឹង ជំនួញ និងអ្នកផ្តល់ប្រឹក្សាផ្សេងៗ។
ក្រៅពីធ្វើការពិនិត្យជាទៀតទាត់ដើម្បីតាមដានការលូតលាស់ និងដោះស្រាយបញ្ហាផ្សេងៗ ក្រុមនឹងទទួល ឱកាសចូលរួមក្នុងថ្ងៃបង្ហាញផលិតផល និងអាជីវកម្មរបស់ពួកគេ ព្រមទាំងអាច ជួបពិភាក្សាជាមួយនឹងអ្នកជំនាញ និងអ្នកមានបទពិសោធន៍ពីក្រុមហ៊ុនផ្សេងៗដើម្បីទទួលបានពត៌មានទាក់ទងជាមួយនឹងអាជីវកម្ម របស់ពួកគេផងដែរ។
ក្លាយជាសមាជិកដោយឥតគិតថ្លៃនៅក្នុងការិយាល័យអន្តរជាតិមួយ ដែលក្នុងនោះអ្នកអាចប្រើប្រាស់សម្ភារៈ គ្រប់បែបយ៉ាង ក៏ដូចជាអាចចូលរួមកម្មវិធី សិក្ខាសាលា ទាក់ទងនឹងពត៌មាន អំពីជំនួញផ្សេងៗផងដែរ

តើនរណាខ្លះអាចដាក់ពាក្យចូលរួមបាន?

គ្រប់និស្សិតមកពី RUPP, ITC, NUM និង NIPTICT ដែលមានចំណាប់អារម្មណ៍ និងចង់ស្វែងយល់ពីការច្នៃប្រឌិត សហគ្រិនភាព ការបង្កើតជំនួញថ្មី និងបច្ចេកវិទ្យាឌីជីថល។ និស្សិតទាំងនេះត្រូវមានគំនិតជំនួញឌីជីថលដែលមាននៅក្នុងប្រភេទ៖

ការអប់រំតាមរយៈឌីជីថល
ពាណិជ្ជកម្ម និងការបង់ប្រាក់បែបឌីជីថល
ការកំសាន្ត និងពត៌មានឌីជីថល
វិស័យផ្សេងទៀត

តើនរណាខ្លះអាចដាក់ពាក្យចូលរួមបាន?

យ៉ាងហោចណាស់ បេក្ខជនត្រូវមាន៖

ជំនាញឌីជីថល ឬសហគ្រិនភាព ដែលអាចនឹង ចូលរួមធ្វើឲ្យគំនិតអាជីវកម្មមួយអាចក្លាយទៅជា ការពិតបាន ដូចជាជំនាញក្នុងការសរសេរកូដ ច្នៃ ម៉ូតហ្គ្រាហ្វិក ឬគេហទំព័រ ទីផ្សារ ការសរសេរ ការ លក់ -ល-។
ចំនេះដឹងអង់គ្លេសល្អ
ការប្តេជ្ញាចិត្តដើម្បីធ្វើឲ្យសុបិន្តរបស់ខ្លួនក្លាយជាការពិត និង មានការប្តេជ្ញាចិត្តចូលរួមគ្រប់ព្រឹត្តិការណ៍ និងសកម្មភាពរបស់កម្មវិធីទាំងមូល

តើអ្នកត្រៀមខ្លួនក្លាយ ទៅជាអ្នកច្នៃប្រឌិតវ័យក្មេង ជាមួយស្មាតហើយឬនៅ? សូមបំពេញពាក្យចូលរួមតាមអ៊ីនធឺណែត៖

ដាក់ពាក្យឥលូវនេះ



*គ្រប់តម្លៃចូលរួមត្រូវបានរៀបចំ ដោយ ស្មាតអាស្យាតា។
ថ្ងៃឈប់ទទួលពាក្យចូលរួម៖ ១៩ មិនា ឆ្នាំ ២០១៧

ដៃគូរបស់យើង

ត្រូវបានគាំទ្រដោយ

     

 
ដៃគូអភិវឌ្ឍន៍
ដៃគូយុទ្ធសាស្ត្រ
 
ដៃគូផ្សព្វផ្សាយ
ដៃគូទីកន្លែង
ដៃគូភេសជ្ជៈ