Smart Start

អំពីកម្មវិធី

១. តើកម្មវិធីនេះមានគោលបំណងអ្វី?

  • ស្មាតស្តាត គឺជាកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេងមួយ ដែលមានគោលបំណងផ្តល់ឱកាសឲ្យកូនខ្មែរដែលមាន ទេព កោសល្យ និងសមត្ថភាពសម្រាប់អភិវឌ្ឍគំនិតច្នៃប្រឌិតទាក់ទងនឹងបច្ចេកវិទ្យា និងឌីជីថលរបស់ពួកគេជា មួយនឹងក្រុមហ៊ុនស្មាត ។ គោលបំណងធំបំផុតនៃកម្មវិធីនេះ គឺធ្វើយ៉ាងណាជួយឲ្យគំនិតល្អបំផុត ក្លាយទៅ ជាក្រុមហ៊ុនបច្ចេកវិទ្យាពិត មួយ។

 

២. តើការចូលរួមកម្មវិធីនេះផ្តល់ឲ្យនូវផលប្រយោជន៍អ្វីខ្លះ?

ស្មាតស្តាត ជាកម្មវិធីតែមួយគត់ដែលផ្តល់នូវវេទិកាសម្រាប់សិក្សារៀនសូត្រ ការជួយបង្ហាត់បង្ហាញពីអ្នកមានបទ ពិសោធន៍ និងជំនួយផ្នែកហិរញ្ញវត្ថុ។ តាមរយៈការចូលរួមកម្មវិធីនេះ អ្នកនឹងទទួលបាន៖

  • ទំនាក់ទំនង៖ អ្នកនឹងស្គាល់ និងឃើញគ្រប់ផ្នែកនៃស្ថានភាព ក្រុមហ៊ុនឌីជីថលទើបបើកថ្មីរបស់ប្រទេស កម្ពុជាដូចជា បានទទួលការហ្វឹកហាត់ពីអ្នកមានបទពិសោធន៍នៅក្នុងវិស័យនេះ ជួបជាមួយវាគ្មិនដែលពូកែ បំផុសគំនិតការធ្វើការក្នុង ការិយាល័យធ្វើការរួមគ្នា ទំនាក់ទំនងជាមួយអ្នកវិនិយោគទុន និងទទួលបានជំនួយ ផ្នែកបច្ចេកទេសផ្សេងៗផងដែរ។
  • ជំនាញ៖ អ្នកនឹងទទួលបានការហ្វឹកហាត់ពី អ្នកជំនាញក្នុងវិស័យនេះ ដែលពួកគាត់ធ្លាប់បានបង្វឹក ពាណិជ្ជ កម្មបើកថ្មីឲ្យទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជាពីមុនមក។ ការប្រកួតសហគ្រិនបច្ចេកវិទ្យា (Technoprenuer Challenge) នឹងនាំក្រុមដែលទទួលបានជោគជ័យទៅខេត្តបាត់ដំបង ដែលជាប្រភពនៃគំនិត ពាណិជ្ជកម្មបច្ចេកវិទ្យា និងច្នៃប្រឌិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ឧបត្ថម្ភ៖ ក្រុមដែលទទួលបានជ័យជំនះចំនួនប្រាំក្រុម នឹងទទួលបានទឹកប្រាក់ ៤ ០០០ ដុល្លារ ព្រមទាំងការ ចូលរួម ក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេល ៦ ខែ ធ្វើឡើងក្រោមភាពជាដៃគូជាមួយនឹង Impact Hub ភ្នំពេញ។ នៅទីនោះពួកគេ នឹងទទួលបានកន្លែងធ្វើការដោយឥតគិតថ្លៃ និងធនធានផ្សេងៗ ការហ្វឹកហាត់ ការលើក ទឹកចិត្ត និងឱកាសទទួល បានដៃគូជាច្រើនទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមដែលមានអាជីវកម្ម លូតលាស់លឿនជាងគេ ក្នុងដំណាក់ កាលននេះ ក៏នឹងទទួលបានរង្វាន់ផ្សេងៗដូចជា ដំណើរកំសាន្ត បច្ចេកវិទ្យាទៅកាន់ការិយាល័យ Google, Facebook និង Microsoft នៅប្រទេសសឹង្ហបូរីផងដែរ។ ក្រោយពេលកម្មវិធីស្មាតស្តាត បានបញ្ចប់ទៅក្រុមហ៊ុនស្មាត ក៏អាចបន្ត ផ្តល់ការវិនិយោគទុនទៅលើគំនិត របស់អ្នកទៀតផង!

 

៣. តើខ្ញុំត្រូវចេញថ្លៃអ្វីដើម្បីចូលរួមកម្មវិធីនេះទេ?

  • ក្រុមហ៊ុនស្មាតនឹងចេញថ្លៃផ្សេងៗដែលទាក់ទងនឹងកម្មវិធីដូចជា អាហារ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ ក្នុងកម្មវិធី ។-ល-។ បន្ថែមពីលើនេះទៅទៀត ការធ្វើដំណើរ និង ការស្នាក់នៅនឹងត្រូវ ជាបន្ទុករបស់ស្មាតនៅក្នុង វគ្គការប្រកួតសហ គ្រិនបច្ចេកវិទ្យា (Technoprenuer Challenge) ដែលនឹងប្រព្រឹត្តទៅនៅ ខេត្តបាត់ដំបង។

 

៤. តើដំណាក់កាលជ្រើសរើសមានសភាពយ៉ាងដូចម្តេច?

  • ដំណាក់កាលបំផុសគំនិត
    • យើងនឹងជ្រើសរើសសិស្ស និស្សិត ចំនួន ១២០ រូបពីពាក្យសុំចុះឈ្មោះ ដើម្បីឲ្យមកចូលរួម កម្មវិធីដែលមាន រយៈពេលពាក់កណ្តាលថ្ងៃ មានឈ្មោះថា Hatch។ បេក្ខជនដែលមានគំនិតអាជីវកម្មជាក់លាក់ នឹងត្រូវបាន អញ្ជើញឲ្យធ្វើបទបង្ហាញពីគំនិតរបស់ពួកគេ បន្ទាប់មកបេក្ខជននឹងជ្រើសរើសក្រុមដោយ ផ្អែកទៅលើ ចំណាប់អារម្មណ៍ និងជំនាញរបស់ពួកគេ។
    • ក្រុមនីមួយៗនឹងត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី Hackathon ដែលមានរយៈពេល ២ ថ្ងៃ។ នៅក្នុងកម្មវិធី នេះពួកគេនឹងអភិវឌ្ឍន៍គំនិតអាជីវកម្មរបស់ពួកគេឲ្យទៅជាផលិតផលគំរូ។ គណៈកម្មការនឹងជ្រើសរើសពី ១០ ទៅ ១៥ គំនិតដែលល្អបំផុត ដើម្បីចូលរួមដំណាក់កាលខាងក្រោយទៀត។
  • ដំណាក់កាលបណ្តុះសមត្ថភាព ៖
    • កម្មវិធីការប្រកួតសហគ្រិនបច្ចេកវិទ្យា (Technoprenuer Challenge) រយៈពេលប្រាំមួយថ្ងៃនៅខេត្តបាត់ដំបង នឹងត្រូវធ្វើឡើងដើម្បីផ្តល់ចំនេះដឹងពីការរៀបចំគំនិត បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាថ្មីដែលរួមមាន៖ ការចេះដឹង ការចេះវិភាគ និងការចេះប្រើប្រាស់ឱកាស ការយល់ដឹងពីសារៈសំខាន់នៃការបង្កើត ផលិតផលគម្រូឲ្យបាន ឆាប់រហ័ស សុពលភាពទីផ្សារ និងបទពិសោធន៍គ្រប់ផ្នែកជុំវិញការបង្កើតជំនួញថ្មីមួយ។ ក្នុងនោះក៏មានការ ហ្វឹកហាត់ ឌីជីថលកម្រិតខ្ពស់ និងការរៀនពីភាសាសាមញ្ញក្នុងការបង្កើតភាសាកុំព្យូទ័រ សម្រាប់ទាំងផ្នែក ខាងក្នុង និងសម្បក ក្រៅនៃសហ្វវែកុំព្យូទ័រមួយ។
    • ទទួលបានការបណ្តុះបណ្តាលពីវាគ្មិនពីក្នុង និងក្រៅប្រទេស ការបង្កើតទំនាក់ទំនងជាមួយអ្នកមានបទ ពិសោធន៍ និង សហគ្រិនផ្សេងៗ ដោយផ្តោតសំខាន់ទៅលើ «ការរៀនតាមរយៈការធ្វើ»។
    • ចុងក្រោយនៃវគ្គនេះ យើងនឹងមានកម្មវិធីធ្វើបទបង្ហាញជាសាធារណៈមួយនៅទីក្រុងភ្នំពេញដើម្បីជ្រើសរើស ក្រុមចំនួន៥ ក្រុមដែលមានគំនិតល្អបំផុត។ ក្រុមទទួលបានជ័យជំនះទាំង៥ នេះនឹងបន្តចូលទៅក្នុងកម្មវិធី បណ្តុះ បណ្តាលរយៈពេល ៦ ខែទៀត។
  • ដំណាក់កាលលូតលាស់
    • កម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃ និងការគាំទ្ររយៈពេល ៦ ខែ ដែលត្រូវបានធ្វើឡើងតាមរយៈភាពជាដៃគូជា មួយ Impact Hub ភ្នំពេញ ដើម្បីអភិវឌ្ឍន៍គំនិតដែលមានសក្តានុពលល្អជាងគេ ឲ្យក្លាយទៅជាជំនួញ ឬផលិតផល ពិតប្រាកដ តាមរយៈបណ្ដាញធនធាន ការហ្វឹកហាត់ ការលើកទឹកចិត្ត និងឱកាសធ្វើជាដៃគូជាមួយនឹង ជំនួញនិងអ្នកផ្តល់ប្រឹក្សាផ្សេងៗ។
    • ក្រៅពីធ្វើការពិនិត្យជាទៀតទាត់ដើម្បីតាមដានការលូតលាស់ និងដោះស្រាយបញ្ហាផ្សេងៗ ក្រុមទទួលបាន ជ័យជំនះ ក៏នឹងមានឱកាសបង្ហាញផលិតផលគម្រូ និងគំនិតអាជីវកម្មរបស់ពួកគេ ទៅកាន់អ្នកជំនាញ និង អ្នកមានបទ ពិសោធន៍ពីក្រុមហ៊ុនផ្សេងៗដើម្បីទទួលបានពត៌មានផ្សេងៗទាក់ទងជាមួយនឹងផលិតផល របស់ខ្លួន។

 

៥. ប្រសិនបើខ្ញុំជាប់ តើមានការទាមទារអ្វីខ្លះសម្រាប់ការចូលរួម?

  • ប្រសិនបើអ្នកជាប់ ហើយបន្តត្រូវបានជ្រើសរើសនៅក្នុងកម្មវិធីនេះ អ្នកនឹងត្រូវចូលរួមគ្រប់ព្រឹត្តិការណ៍ដែល មាននៅក្នុងកម្មវិធី។ ព្រឹត្តិការណ៍ទាំងអស់ត្រូវបានបែងចែកជា ៣ ដំណាក់កាល ដែលរួមមាន Hatch, Hackathon, ការប្រកួត សហគ្រិនបច្ចេកវិទ្យា (Technoprenuer Challenge) និងកម្មវិធីប្រកួត និងបង្ហាញអំពី គំនិតអាជីវកម្មផ្សេងៗដូច ដែលបានបញ្ជាក់នៅខាងលើ។ ប្រសិនបើក្រុមរបស់អ្នកត្រូវបានជ្រើសរើសឲ្យបន្ត ទៅកាន់វគ្គលូតលាស់ អ្នកនឹងត្រូវធ្វើ ការក្រៅម៉ោងលើគំនិតជំនួញរបស់អ្នកនៅ Impact Hub ភ្នំពេញ ផងដែរ។

 

ការដាក់ពាក្យ

តើការកំណត់ឈប់ទទួលពាក្យចុះឈ្មោះនៅពេលណា?

  • ថ្ងៃទី ៤ ខែមេសាឆ្នាំ ២០១៨

 

តើនរណាខ្លះអាចចុះឈ្មោះបាន?

  • កម្មវិធីនេះគឺសម្រាប់គ្រប់និស្សិតដែលមាន៖
    • ចំណាប់អារម្មណ៍ និងចង់ស្វែងយល់ពីការច្នៃប្រឌិត ភាពជាសហគ្រិន ការបង្កើតជំនួញថ្មី និងបច្ចេកវិទ្យា ឌីជីថល។
    • គំនិតជំនួញឌីជីថលដែលមាននៅក្នុងប្រភេទ៖ ការអប់រំឌីជីថល ពាណិជ្ជកម្ម និងការបង់ប្រាក់ឌីជីថល ការកំសាន្ត និងពត៌មានឌីជីថល និងនៅក្នុងវិស័យផ្សេងទៀតដូចជា វិស័យសុខាភិបាល វិស័យកសិកម្ម និងវិស័យដឹកជញ្ជូន។
    • ជំនាញឌីជីថល ឬសហគ្រិនភាព ដែលអាចនឹងចូលរួមធ្វើឲ្យគំនិតមួយអាចក្លាយទៅជាការពិតបាន ដូចជា ជំនាញក្នុងការសរសេរកូដ ច្នៃម៉ូតហ្គ្រាហ្វិក ឬគេហទំព័រ ទីផ្សារ ការសរសេរ ការលក់ -ល-។
    • ចំនេះដឹងអង់គ្លេសល្អ
    • ការប្តេជ្ញាចិត្តដើម្បីធ្វើឲ្យសុបិន្តរបស់ខ្លួនក្លាយជាការពិត
    • ការប្តេជ្ញាចិត្តចូលរួមគ្រប់ព្រឹត្តិការណ៍ និងសកម្មភាពរបស់កម្មវិធីទាំងមូល
    • យើងលើកទឹកចិត្តឲ្យនិស្សិតឆ្នាំទី ៣ និង ទី៤ ចុះឈ្មោះកម្មវិធីនេះ។ ក៏ប៉ុន្តែគ្រប់និស្សិតមកពីសាកលវិទ្យា ល័យទាំងបួននឹងទទួលបានការវាយតម្លៃដោយសុក្រិតពីសំណាក់គណៈកម្មការ នៅគ្រប់ដំនាក់កាលជម្រុះ ផ្សេងៗ។

 

តើខ្ញុំចុះឈ្មោះចូលរួមកម្មវិធីនេះតាមរបៀបណា?

  • ពួកយើងទទួលតែពាក្យចុះឈ្មោះចូលរួមតាមអុិនធឺណែតតែប៉ុណ្ណោះ។ សូមចុចទីនេះ ដើម្បីចាប់ផ្តើមចុះ ឈ្មោះចូលរួម។

 

តើខ្ញុំចាំបាច់ត្រូវមានឯកសារបន្ថែមសម្រាប់ពាក្យចុះឈ្មោះទេ?

  • នៅសំណួរទី៧ អ្នកត្រូវធ្វើវីដេអូមួយ ដោយឆ្លើយនូវសំណួរណាមួយក្នុងចំណោមសំណួរទាំង២ ( សូមចូលទៅ មើលពាក្យចុះឈ្មោះ ដើម្បីទទួលបានពត៌មានលម្អិតស្តីពីវីដេអូនេះ)។ អ្នកត្រូវបង្ហោះវីដេអូរបស់អ្នកទៅក្នុង YouTube ហើយភ្ជាប់តំណវីដេអូនោះនៅក្នុងពាក្យចុះឈ្មោះរបស់អ្នក។

 

តើពេលណាទើបខ្ញុំអាចដឹងលទ្ធផល?

  • អ្នករៀបចំនឹងផ្ញើរលទ្ធផលទៅអ្នកតាមរយៈអុីម៉ែលនៅថ្ងៃ 9 ខែមេសា ឆ្នា២០១៨។ យើងនឹងតម្រូវឲ្យបេក្ខជន ដែលត្រូវបានជ្រើសរើស ធ្វើការសម្រេចចិត្តពីការចូលរួមរបស់ខ្លួនម្តងទៀតក្រោយពីទទួលបានលទ្ធផលហើយ ។ ប្រសិនអ្នកមិនតបឆ្លើយ នោះបង្ហាញថាអ្នកសម្រេចចិត្តមិនចូលរួមទេ ដែលមានន័យថាអ្នកបោះបង់ ឱកាស ចូលរួមក្នុងកម្មវិធីនេះ។ ដោយហេតុនេះហើយ យើងនឹងផ្តល់ឱកាសនេះទៅកាន់បេក្ខជនដែលមានសមត្ថភាព ផ្សេងទៀត។

 

តើមានកាលបរិច្ឆេទសំខាន់ៗណាខ្លះដែលខ្ញុំគួរតែដឹង?

  • ថ្ងៃចាប់ផ្ដើមទទួលពាក្យចូលរួម
៦ មីនា ២០១៨
  • ថ្ងៃឈប់ទទួលពាក្យចូលរួម
៤ មេសា ២០១៨
  • ចេញលទ្ធផល
៨ មេសា ២០១៨
  • វគ្គបំផុសគំនិត៖ Hatch
២១ មេសា ២០១៨
  • វគ្គបំផុតគំនិត៖ កម្មវិធី Hackathon
២៨ និង ២៩ មេសា ២០១៨
  • វគ្គបណ្តុះសមត្ថភាព៖ ការប្រកួតសហគ្រិនបច្ចេកវិទ្យា (Technoprenuer Challenge)
១២ ដល់ ១៦ ឧសភា ២០១៧
  • វគ្គបណ្តុះសមត្ថភាព៖ ការបង្ហាញចុងក្រោយ
មិនទាន់សម្រេច
  • វគ្គលូតលាស់៖ កម្មវិធីបណ្តុះបណ្តាល ៦ ខែ
ពីចុងខែឧសភាទៅ

 

  • អ្នករៀបចំកម្មវិធីមានសិទ្ធិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទទាំងនេះផ្អែកទៅលើស្ថានភាពអនាគត។